ក្លឹប Manchester United បានធ្លាក់ចេញពីពានរង្វាន់ Champions League ហើយ បន្ទាប់ពីប្រកួតណាត់ចុងក្រោយក្នុងពូល H ចាញ់ RB Leipzig ៣-២ កាលពីយប់មិញ។
ក្រុមលោក Oke Gunnar Solskjaer ត្រូវការត្រឹមតែស្មើប៉ុណ្ណោះដើម្បីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ប៉ុន្តែពួកគេធ្វើមិនបាន។ យ៉ាងណាការប្រកួតក្នុងពូល H ជាមួយគ្នានេះជំនួបរវាង PSG និង Istanbul Basaksehir ត្រូវផ្អាក ដោយសារអាជ្ញាកណ្ដាលទី៤បាននិយាយរើសអើងពូជសាសន៍លើគ្រូជំនួយរបស់ Istanbul។
ដោយសារមានការផ្អាកបែបនេះនៅមានមន្ទិលមួយចំនួនគិតថា តើ United នៅសល់ឱកាសទៀតឬយ៉ាងណា ប្រសិនបើការប្រកួតរបស់ PSG ផ្អាកបែបនេះ។ ចម្លើយនោះគឺ Man Utd ត្រូវធ្លាក់ហើយ ខណៈ PSG លោតឡើងលេខ២ក្នុងពូលដោយស្វ័យប្រវត្តិត្បិតការប្រកួតផ្អាកក៏ដោយ។
មូលហេតុដោយសារការប្រកួតក្នុង UCL គេគិតលើ Head-to-head។ ការប្រកួតកាលពីជើងទីមួយ PSG ១-២ Man Utd ខណៈជើងទីពីរ Man Utd ១-៣ PSG។ គិតជំនួប២ជើងរបស់ក្រុមទាំងពីរ PSG សល់គ្រាប់ចំណេញ១គ្រាប់ ដូច្នេះពួកគេបានឡើងវគ្គបន្ត៕
ប្រភព៖sabay