ការប្រកួតរវាងក្រុម PSG និង Istanbul ត្រូវបានផ្អាកសិននៅយប់មិញនេះ ក្រោយពីអាជ្ញាកណ្ដាលទី៤ ក្នុងទីលានបាននិយាយរើសអើង ទៅលើគ្រូជំនួយខាង Istanbul ។
អំឡុងការប្រកួតនេះ ក្រោយពីមានការបង្កកំហុសនៅលើទីលានហើយ ខាងក្រុមការងារគ្រូបង្វឹករបស់ Istanbul ក៏ចេញមកតវ៉ាជាមួយអាជ្ញាកណ្ដាល។ នៅភ្លាមនោះ លោកអាជ្ញាកណ្ដាលទី៤ក្នុងការប្រកួត បាននិយាយពាក្យសម្ដីមិនសមរម្យទៅលើគ្រូជំនួយឈ្មោះ Pierre Webo ឡើយ។ ដោយសារតែការបោះសម្ដីរើសអើងនេះហើយ ទើបបានជាកីឡាករក្រុមទាំងអស់បានដើរចេញពីទីលាន មិនបន្ដការប្រកួតនោះទេ។

បើតាមសម្ដីរបស់ Pierre Webo បានអះអាងថា៖ “លោកអាជ្ញាកណ្ដាលទី៤ បាននិយាយថា បណ្ដេញបុរសស្បែកខ្មៅនេះចេញពីទីលានទៅ។ វាជាសម្ដីគួរឱ្យអស្ចារ្យខ្លាំងណាស់។ ហេតុអ្វីអ្នកត្រូវនិយាយពាក្យថាមនុស្សស្បែកខ្មៅ? អ្នកមិនគួរប្រើសម្ដីនេះទេ”៕

ប្រភព៖sabay
