កីឡា

Ronaldo និយាយ​អ្វី​ខ្លះ​ពី Messi ក្រោយ​ខកខាន​ ជួប​គ្នា​ជាង​២​ឆ្នាំ?

Cristiano Ronaldo បាន​និយាយ​ថា គេ​មិន​ដែល​មើល​ឃើញ Lionel Messi ជា​គូ​ប្រជែង​នោះ​ទេ ​និង​តែងតែ​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​។

កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​​ទាត់​ប៉េណាល់ទី​ចូល​ពីរ​គ្រាប់​ក្នុង​កីឡដ្ឋាន Camp Nou ជួយ Juventus យក​ឈ្នះ Barcelona ៣-០។ ក្នុង​ជំនួប​នេះ​ដែរ Ronaldo បាន​ជួប Messi ជា​លើក​ដំបូង ក្រោយ​ខកខាន​លេង​ប៉ះ​គ្នា​ជាង​២​ឆ្នាំ។

“ខ្ញុំ​តែងតែ​មាន​ទំនាក់ទំនង​ស្និទ្ធស្នាល​ជាមួយ​ Messi។ ខ្ញុំ​​មិន​បាន​មើល​ឃើញ​គេ​ជា​គូ​ប្រជែង​អ្វី​ផង។ ពួក​យើង​ម្នាក់​តែងតែ​​ស្វែង​រក​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ក្រុម​របស់​ពួកគេ” ។” សម្ដី​របស់ Ronaldo។

Ronaldo វ័យ​៣៥​ឆ្នាំ​​បញ្ជាក់​ទៀត​ថា Juventus បើ​មាន​ទម្រង់​លេង​បែប​នេះ គឺ​គ្មាន​អ្វី​ត្រូវ​ខ្លាច​ឡើយ​នៅ​រដូវ​កាល​នេះ។ ជ័យជម្នះ​លើ Barcelona ធ្វើ​ឲ្យ​មាន​រហស្សនាម​សេះបង្កង់​ឡើង​ឈរ​កំពូល​តារាង​ពូល G៕

ប្រភព៖ sabay

Most Popular

To Top