នៅថ្ងៃនេះកីឡាករខ្សែប្រយុទ្ធ Raul Jimenez របស់ក្លឹប Wolves បានធ្វើការចាកចេញពីមន្ទីរពេទ្យហើយនិងត្រឡប់ទៅផ្ទះ របស់គាត់វិញបន្ទាប់ពី បានសម្រាកព្យាបាល ក្រោយការវះកាត់ក្បាលកន្លងមក។
កីឡាករខ្សែប្រយុទ្ធមិកស៊ិករូបនេះបានទទួល រងរបួសក្បាលយ៉ាងធ្ងន់ធ្ងរក្នុងពេលប្រកួតប៉ះនឹងក្រុមកាំភ្លើងធំ Arsenal និងប៉ះទង្គិចគ្នាជាមួយនឹងកីឡាករ ខ្សែការពារប្រេស៊ីល David Luiz នៅទឹកដី Emirates កាលពីថ្ងៃទី២៩ខែវិច្ឆិកាកន្លងទៅ។
ក្លឹប Wolves បានប្រកាសថាកីឡាករបានវិលត្រឡប់មកផ្ទះវិញ និងកំពុងបន្តសម្រាកព្យាបាលឲ្យបានសះស្បើយប៉ុន្តែមិនអាចបញ្ជាក់ បានទេថាកីឡាករវ័យ២៩ឆ្នាំរូបនេះ នឹងអាចវិលវិញ នៅពេលណាបាន៕
ប្រែសម្រួល៖ស៊ុនលី