the Goal នៅថ្ងៃនេះបានសរសេរថា កីឡាករឆ្នើមប្រេស៊ីល Neymar គឺបានបង្ហាញផែនការរួចរាល់របស់ខ្លួន ក្នុងការបន្តលេងជាមួយ នឹងក្លឹបបារាំង PSG រយៈពេលវែង
ទោះបីជាកន្លងមកតែងតែមាន លេចឬព័ត៌មាន អំពីការត្រឡប់ទៅ Barcelona វិញក្តី។
ប្រភពដដែលបានអះអាងទៀតថា Neymar មានទាំងជំនឿចិត្តខ្លាំង ជាមួយក្លឹបហើយនឹងពឹងផ្អែកទាំងស្រុងអនាគតរបស់ខ្លួន ជាមួយនឹង PSG និងថែមទាំងបានបញ្ជាក់ទៀតថា
គំនិតនៃការចាកចេញពីក្លឹបគឺមិនមានសោះឡើយ ក្នុងអារម្មណ៍របស់គាត់។
យោងតាមការបញ្ជាក់ របស់ប្រធានក្លឹប PSG លោក Nasser Al-Khelaifi ក៏បានបញ្ជាក់ដែរថាលោកបាននឹងកំពុងធ្វើការពិភាក្សាជាមួយ នឹងកីឡាករ Neymar ផងនិង Mbappe
ផងហើយជឿជាក់ថា ពួកគេគឺសុទ្ធតែបាន ប្តេជ្ញាចិត្តរយៈពេលវែងជាមួយនឹងក្លឹប៕
ប្រែសម្រួល៖ស៊ុនលី