ភ្នំពេញ៖ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរ កីឡាហែលទឹកត្រូវបាន ណៈកម្មការអត្តពលិកអូឡាំពិកអន្តរជាតិ របស់ណៈកម្មការអូឡាំពិកអន្តរជាតិ ទទួលស្គាល់ជាផ្លូវការជាកីឡាករហែលទឹករបស់ប្រទេសកម្ពុជា មួយឈានជើងចូលអត្តពលិកកម្រិតអូឡាំពិក។
លោកហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡា ហែលទឹកបានប្រាប់ឲ្យដឹងថា រូបលោកត្រូវបាន គណៈកម្មការអត្តពលិកអូឡាំពិកអន្តរជាតិ ( World Olympian Association) ប្រគល់លិខិតទទួលស្គាល់ ជាអត្តពលិកអូឡាំពិក ( Olympian ) ដោយសារតែលោកធ្លាប់បានចូលរួម ប្រកួតកីឡាអូឡាំពិកចំនួន ២លើក លើកទី១នៅឆ្នាំ២០០០ ក្នុងទីក្រុង Sydney ប្រទេស Australia លើកទី២នៅឆ្នាំ២០០៤ ក្នុងទីក្រុង Athen ប្រទេស Greece។
លោកបានបន្តថា នេះជាកិត្តិយសយ៉ាងណាស់ សម្រាប់ប្រភេទកីឡាហែលទឹកកម្ពុជា លិខិតមិនត្រឹមតែជាកិត្តិយសរបស់លោកទេ គឺជាកិតិ្តយសប្រទេស និងសហព័ន្ធខ្មែរកីឡាហែលទឹក ក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាសហព័ន្ធខ្មែរ កីឡាហែលទឹក៕
ដោយ៖លី ភីលីព



