ក្រុមហង្សក្រហមបាត់បង់ឱកាស ឡើងទៅកំពូលតារាង Premier League ក្រោយពីលេងស្មើជាមួយក្រុម Fulham ក្នុងលទ្ធផល ១-១ នៅយប់មិញនេះ។
មិនខុសពីក្រុមធំៗដទៃទៀតទេ សម្រាប់ការប្រកួតនៅសប្ដាហ៍នេះ ក្រុម Liverpool ក៏ធ្វើមិនបានល្អដែរ។ Fulham ជាអ្នកនាំមុខមុន រហូតដល់នាទី២៥នាតង់ទី១ ហើយក្រុមរបស់លោក Klopp ត្រូវរង់ចាំដល់នាទី៧៩ឯណោះ ទើបអាចបានស្មើវិញ ហើយបាល់ស្មើនេះ ជាបាល់ប៉េណាល់ទីថែមទៀត។ លទ្ធផលមិនមានអ្វីប្រែប្រួលនោះទេ ពោលគឺបញ្ចប់ទៅស្មើគ្នា ១-១ នេះឯង។
ក្នុងការប្រកួតនេះដែរ ក្រុម Liverpool ក៏មានបញ្ហាកីឡាកររបួសម្នាក់ផងដែរ។ ខ្សែការពារ Joel Matip បានរងរបួសចង្កេះក្នុងការប្រកួតនេះ។ លោក Klopp នៅមិនទាន់អាចនិយាយអ្វី ពីរបួសនេះនៅឡើយទេ ដោយត្រូវរង់ចាំលទ្ធផល ពីខាងក្រុមគ្រូពេទ្យសិន។ អ្នកចាត់ការរូបនេះសង្ឃឹមថារូបគេមិនមានអ្វីធ្ងន់ធ្ងរ ហើយអាចចូលលេងបានទល់ក្រុម Spurs សម្រាប់ប្រកួតបន្ទាប់៕ ប្រភព៖ sabay