ទីបំផុតនៅសប្តាហ៍នេះ យើងអាចបានដឹងលទ្ធផលហើយ អំពីស្ថានភាពរបួស របស់កីឡាករខ្សែប្រយុទ្ធប៉ទុយហ្គាល់ Jota ដែលបានទទួលរបួសជង្គង់ តាំងតែពីពាក់កណ្តាលសប្តាហ៍កន្លងមក
នោះថានឹងត្រូវខកខាន ការប្រកួតសំខាន់ជូន Liverpool បន្ថែមទៀត ជាមិនខាននៅពេលខាងមុខ។
កីឡាករខ្សែប្រយុទ្ធ ដែលទើបតែនឹងឡើងទំរង់លេងខ្លាំងរូបនេះ នឹងត្រូវអវត្តមានឲ្យក្លឹប យ៉ាងហោចណាស់ពី៦ទៅ៨សប្តាហ៍ នេះបើយោងតាម ការបញ្ជាក់ចុងក្រោយរបស់
គ្រូបង្វឹកក្លឹបលោក Jurgen Klopp។
គួរឲ្យដឹងដែរថា គិតចាប់តាំងតែពីបានផ្ទេរមកពីក្លឹប Wolves កាលពីរដូវក្តៅកន្លងមក កីឡាករប៉ទុយហ្គាល់រូបនេះ បានបង្ហាញទំរង់លេង គួរឲ្យទាក់ទាញបំផុត ជាមួយនឹង Anfield ដោយអាចស៊ុតបញ្ចូលទីបាន៥លើកមកហើយ ក្នុងការបង្ហាញខ្លួនទាំង៩ប្រកួត ដែលក្នុងនោះ៤គ្រាប់ពីការប្រកួត Champion League ទាំង៦ប្រកួតផង៕
ប្រែសម្រួល៖ស៊ុនលី