ក្រោយការខកខាន ប្រកួតអស់រយៈពេល៣ដង នៅក្នុងលីគកំពូលអ៊ីតាលី រួចមកទីបំផុត លោកព្រះ Zlatan Ibrahimovic ត្រូវបានគេមើលឃើញថា បានត្រឡប់ចូលហ្វឹកហាត់វិញ ជាមួយនឹងក្លឹបហើយ កាលពីថ្ងៃចន្ទម្សិលមិញ ។
ការវិលមកហ្វឹកហាត់ឡើងវិញ នៅពេលនេះត្រូវបានគេមើលឃើញថា ធ្វើឡើងនៅចំពេលដែលក្រុម AC Milan នឹងត្រូវធ្វើដំណើរទៅកានទឹកដីរបស់ Genoa ដើម្បីប្រកួតគ្នា ។
រំលឹកដែរថាកាលពីថ្ងៃទី២២ ខែវិច្ឆិកាកន្លងមកកីឡាករ ស៊ុយអែតរូបនេះ បានទទួលរងរបួសសរសៃ នៅក្នុងការប្រកួតជ័យជំនះលើក្រុម
Napoli ក្នុងលទ្ធផល៣ទល់នឹង១ ហើយក៏អវត្តមានប្រកួត រហូតមកដល់ពេលនេះ៕
ប្រែសម្រួល៖ស៊ុនលី