ក្លឹបយក្ស Borussia Dortmund បានប្រកាសបណ្តេញចេញគ្រូបង្វឹកលោក Lucien Favre ភ្លាមៗកាលពីថ្ងៃអាទិត្យក្រោយ បរាជ័យយ៉ាងចាស់ដៃទៅ លើក្រុមទើបឡើង
មកលីគកំពូលអាល្លឺម៉ង់ Stuttgart ក្នុងលទ្ធផលដល់ទៅ៥ទល់នឹង១។
នេះមានន័យថាក្លឹបមួយនេះ កំពុងស្ថិតនៅក្នុងការងារស្វែងរកគ្រូបង្វឹកថ្មីមកជំនួសតំណែង របស់លោក Favre ខណៈដែលគ្រូបង្វឹករបស់ RB Salzburg គឺលោក Jesse Marsch បានក្លាយទៅជាគោលដៅធំបំផុតរបស់ក្លឹបនៅពេលនេះ។
ទោះបីជាយ៉ាងណាក្តីឆ្លើយ តបទៅនឹងព័ត៌មានចចាម អារ៉ាមទាំងនោះលោក Marsch បានបញ្ជាក់ថាបច្ចុប្បន្ន គាត់មិនបានរំពឹងទុកអំពីការចាកចេញនៅឡើយដោយសារតែរវល់តែ
ផ្តោតយកចិត្តទុកដាក់ខ្លាំងតែទៅលើក្លឹប RB Salzburg ប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី
