លោក Mino Raiola ភ្នាក់ងារកីឡាកររបស់ខ្សែបម្រើក្លឹប Manchester United កីឡាករ Paul Pogba បាននិយាយកាលពីពេលថ្មីៗនេះថា កីឡាកររូបនេះទំនង ជាមិនទំនងជាចាកចេញនៅ រដូវកាលទិញដូរកីឡាករ នាខែមករា ឆ្នាំ២០២១ ខាងមុខនេះទេ។
លោកបាននិយាយថា៖” បើនិយាយរឿងការចាកចេញរបស់ Pogba ពីក្លឹបនេះនៅពេលខាងមុខនេះ គឺថាពិតជាពិបាកថាណាស់ “។
លោកបានបន្តថា៖ ” កីឡាករលំដាប់ដូចគេ មិនទំនងជាចាកចេញ នៅពេលទិញដូរកីឡាករនៅខែមករាទេ តែបើនៅរដូវកាលទិញដូរកីឡាករ នៅរដូវក្ដៅវិញ ប្រហែលជាផ្សេងខុសពីហ្នឹង ចាំមើលទាំងអស់គ្នាសិនទៅ មិនដឹងម៉េចដែរហ្នឹង “។
គួរបញ្ជាក់ផងដែរថា Pogba ត្រូវបានកីឡាករចាស់ក្មេង និងគ្រូបង្គោលក្លឹបមួយចំនួនថា គេអាចនឹងចាកចេញពីក្លឹបនៅពេលដ៏ខ្លីខាងមុខនេះ៕ ប្រភព៖ sabay
