Inter Milan នៅតែអាចឈរនៅកំពូលតារាង និងពីលើក្រុម AC Milan បានក្រោយការប្រកួតជ័យជំនះយប់មិញ ទៅលើក្រុម Napoli ក្នុងលទ្ធផល១ទល់នឹង០។
Napoli ទទួលបានកាតក្រហមម្នាក់ និងខាតបង់គ្រាប់បាល់១គ្រាប់ភ្លាម ដែលរកបានដោយកីឡាករខ្សែប្រយុទ្ធ Lukaku នៅនាទីទី៧៣ ទៅហើយគឺសមល្មមឲ្យ Inter Milan យកបាន៣ពិន្ទុ។
ខណៈដែល AC Milan បានត្រឹមប្រកួត ស្មើទៅនឹង Geona ក្នុងលទ្ធផល២ទល់នឹង២នោះ បានធ្វើឲ្យ Inter Milan មានឧិកាសនាំមុខ នៅក្នុងតារាងបាន២ពិន្ទុ នៅសប្តាហ៍នេះ៕
ប្រែសម្រួល៖ស៊ុនលី