សមាគមបាល់ទាត់អង់គ្លេស FA បានធ្វើការចោទប្រកាន់ ខ្សែប្រយុទ្ធអ៊ុយរុយហ្គាយ Edison Cavani ពាក់ព័ន្ធនឹងរឿងបង្ហោះ Story នៅក្នុងបណ្ដាញ Instagram អរគុណមិត្តភក្តិរបស់ខ្លួន ក្រោយពីប្រកួតរវាង Manchester United និងក្លឹប Southampton កាលពីចុងខែវិច្ឆិកាកន្លងទៅ។
FA បានចេញសេចក្ដីថ្លែងការណ៍ ដែលដាក់ចោទជាផ្លូវការ ចំពោះខ្សែប្រយុទ្ធរូបនេះ ដោយសម្អាងលើច្បាប់ផ្សេងៗរបស់ខ្លួន ពាក់ព័ន្ធនឹងការរើសអើងពូជសាសន៍។
នៅកាលនោះដែរ Cavani បានបង្ហោះអរគុណមិត្តភក្តិរបស់ខ្លួន ដោយប្រើពាក្យថា “Gracia negrito” បកប្រែខ្មែរថា “អរគុណ #ាខ្មៅ”។ Cavani បានលុបការបង្ហោះនោះភ្លាមៗ អមជាមួយនឹងពាក្យសុំទោស ហើយបានពន្យល់ថា ការប្រើប្រាស់ពាក្យនេះ គឺគ្រាន់តែជាការបង្ហាញក្ដីស្រលាញ់ចំពោះមិត្តភក្តិរបស់គេប៉ុណ្ណោះ។
Manchester United វិញ ក៏បានចេញសេចក្ដីថ្លែងការណ៍មួយដែរ ដោយបានបញ្ជាក់ថា ការបង្ហោះរបស់ Cavani គ្រាន់តែធ្វើឡើង ដោយអចេតនាទេ៕ ប្រភព៖ sabay