តម្លៃខ្លួនរបស់ ខ្សែបម្រើក្លឹប Manchester United កីឡាករ Bruno Fernandes បានហក់ឡើងទៅដល់ជាង ១១០លានដុល្លារ នៅចុងឆ្នាំនេះ បើយោងតាម Transftermarket ។
ចាប់តាំងពីចូលលេងឲ្យក្លឹបខាងលើដំបូង កាលពីដើមឆ្នាំ២០២០កន្លងទៅ កីឡាករខាងលើមានតម្លៃខ្លួនជាង ៦៧លានដុល្លារ។
លុះបន្ទាប់ពីបានបង្ហាញសមត្ថភាពនៅ Man Utd ជាង១ឆ្នាំកន្លងទៅនេះ តម្លៃខ្លួនរបស់ខ្សែបម្រើរូបនេះ ក៏បានកើនឡើង ជាលំដាប់ជារៀងរាល់ខែ រហូតដល់ខ្ទង់រយលានបែបនេះ។
គួរបញ្ជាក់ផងដែរថា Burno បានចូលលេងឲ្យក្លឹបខាងលើចំនួន ៤០ប្រកួត និងរកគ្រាប់បាល់បាន ២៣គ្រាប់៕ ប្រភព៖ sabay