កីឡាករខ្សែប្រយុទ្ធសញ្ញាតិប៉ូឡូញ Milik ដែលត្រូវបានគេជឿជាក់ថា នឹងអាចសុខចិត្តដើរចេញពីក្លឹប Napoli ដោយគ្មានតម្លៃខ្លួន នៅរដូវក្តៅក្រោយនោះ
គឺដោយសារតែគាត់មិន មានបំណងចង់បន្តលេងជាមួយ នឹងកីឡាដ្ឋាន Digo Armando Maradona ទៀតនោះឡើយ ។
ជាការឆ្លើយតប Napoli ក៏បានបញ្ជាក់ពីការសម្រេចចិត្ត រួចរាល់ហើយដែរសម្រាប់ខែមករាខាងមុខនេះ ពេលដែលទីផ្សារកីឡាករ នឹងត្រូវបើកដោយសុខចិត្តទទួល
យកសំណើរណា ដែលមានតម្លៃត្រឹមតែ១៥លានផោនប៉ុណ្ណោះ សម្រាប់ខ្សែប្រយុទ្ធរូបនេះ ។
គួរឲ្យដឹងដែរថា Milik បានស៊ុត៤៨គ្រាប់ ក្នុងការបង្ហាញខ្លួនទាំង១២២ដង ជូនក្លឹបតាំងតែពីបានផ្ទេរមកពីក្លឹប Ajax កាលពីឆ្នាំ២០១៦ហើយបច្ចុប្បន្នកំពុងក្លាយទៅជា
គោលដៅរបស់ក្លឹបជាច្រើនដូចជា Juventus និង AT Madrid ផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី
