កីឡា

Lewandowski ជាប់ឈ្មោះជាកីឡាករ ល្អបំផុតរបស់ FIFA

កីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Bayern Munich, Robert Lewandowski កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ នេះត្រូវបានគេប្រកាសហើយជាប់ឈ្មោះ ជាកីឡាករល្អបំផុតរបស់ FIFA ដោយយកឈ្នះ CR7 និង Messi ដែលជាបេក្ខភាព ចុងក្រោយ។

ដោយសារបញ្ហាកូវីដ១៩នៅឆ្នាំនេះ កីឡាករល្អបំផុតរបស់ FIFA ឬ FIFA best player ត្រូវបានធ្វើឡើងតាមរយៈវិដេអូខលចេញ ពីការិយាល័យកណ្តាលរបស់ FIFA នៅក្នុងទីក្រុង Zurich ប្រទេសស៊ុយអែត។

កីឡាករ Lewandowski ក្នុងវ័យ៣២ឆ្នាំ ត្រូវបានប្រកាសទទួលពានរង្វាន់នេះជាលើកដំបូងក្នុងជីវិតក្រោយពេលដែលបានជួយ Bayern Munich បញ្ចប់ទៅរដូវកាលមុនទាំងពាន ក្នុងស្រុកជាច្រើនជាពិសេស Champion League ផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top