កីឡា

ប្រភព​ជិតស្និទ្ធ​ទម្លាយ​ថា Barca ទប់​ Messi មិន​ជាប់​ទេ បើ​ PSG ចង់​បាន​មែន

បេក្ខភាព​ប្រធាន​ក្លឹប Barcelona លោក Agusti Benedito បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ប្រសិន​បើ​ក្លឹប Paris Saint-Germain ចង់​បាន​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi មែន បើ​និយាយ​ផ្នែក​សេដ្ឋកិច្ច​ Barcelona ទប់​មិន​ជាប់​ទេ។

លោក​បាន​និយាយ​ថា៖ “ នៅ​ពេល​ដែល​ខ្ញុំ​ឮ​ថា Neymar ចង់​លេង​ជាមួយ Messi ពេល​នោះ​ខ្ញុំ​ក៏​គិត​ថា ចប់​ហើយ​ ពួក​អស់​នេះ​លេង​ចូល​មិន​បាន​ទេ ព្រោះ​ថា PSG ជា​របស់​ពួក​កាតារ។ បើ PSG ចង់​បាន Messi បើ​និយាយ​រឿង​លុយ​កាក់​ យើង​ទប់​មិន​បាន​ទេ “ ។

លោក​បាន​បន្ត​ថា៖ “ ខ្ញុំ​សង្ឃឹម​ថា Messi នៅ​ថ្ងៃ​ណា​មួយ​នឹង​និយាយ​ថា គេ​ចង់​បន្ត​នៅ​ក្លឹប​ទៀត ក្រោយ​ចំណាយ​ពេល​នៅ​ទីនេះ​អស់ ២០ឆ្នាំ “ ។

Messi បង្ហាញ​ចំណាប់​អារម្មណ៍​ថា ចង់​ចេញ​ពី​ Barcelona កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ។ នៅ​ពេល​នេះ​ ក្លឹប​មួយ​ចំនួន​នៅ​អឺរ៉ុប ​បាន​ចេញ​មុខ​ភ្លាមៗ​ថា ពួក​គេ​គ្មាន​លទ្ធភាព​ទិញ Messi ទេ៕ ប្រភព៖ sabay

Most Popular

To Top