លោកសាស្ត្រាចារ្យ Erkut Sogut ដែលជាភ្នាក់ងារ របស់កីឡាករ Mesut Ozil នៅថ្ងៃនេះបានធ្វើការអះអាងថាកីឡាករវ័យ៣២ឆ្នាំរូបនេះត្រូវបានក្លឹបជាច្រើន ស្ទើរគ្រប់ទីកន្លែងលើលោកផ្តល់សំណើរសុំចរចាដើម្បីចាកចេញពី Emirates។
អតីតកីឡាកររបស់ Real Madrid រូបនេះ ត្រូវបានគេមើលឃើញថា មិនបានលេងសោះឡើយជាមួយនឹងក្លឹបតាំងតែពីខែមិនា ឆ្នាំ២០២០ទាំងនៅក្នុងលីគ និងក្នុងការប្រកួតពានរង្វាន់ផ្សេងទៀត។
គួរឲ្យដឹងដែរថាកុងត្រាដែលនឹង ត្រូវផុតកណត់នៅរដូវក្តៅឆ្នាំ២០២១ ទៅហើយនោះនឹងមានន័យថាកីឡាកររូបនេះអាច ធ្វើការចាកចេញ ពីក្លឹបនៅមុនចូលឆ្នាំថ្មីនេះ ជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី