កីឡាករឆ្នើមវ័យក្មេង Musiala ដែលកំពុងលេងឲ្យក្លឹប Bayern Munich ត្រូវបានគេដឹងនឹងត្រៀមចាកចេញពីក្លឹបអាល្លឺម៉ង់ នេះហើយនាខែមករាខាងមុខខណៈដែលមានក្លឹបជាច្រើន នៅអង់គ្លេសកំពុងតាមចែចង់។
the Goal បានចេញផ្សាយថាខែមករាខាងមុខនេះលទ្ធផល ចាកចេញនឹងត្រូវបានមើលឃើញជាមិនខានទោះបីជាបច្ចុប្បន្ន Bayern បានកំពុងតែព្យាយាមធ្វើការ ចរចាដើម្បីអាចបន្តកុងត្រាថ្មីក្តីប៉ុន្តែមានក្លឹប ជាច្រើននៅអង់គ្លេសក៏បានព្យាយាមធ្វើការចរចាទាក់ចិត្តកីឡាករនេះដូចគ្នាផងដែរ ក្នុងពេលដំណាលគ្នានេះ។
គួរឲ្យដឹងដែរថាទោះបីជាបច្ចុប្បន្នត្រូវបាន ជាប់ឈ្មោះជាកីឡាករឈុតធំរបស់ក្លឹបជាទៀតទាត់ក្តីប៉ុន្តែ Musiala នៅតែមានឈ្មោះ ក្នុងកុងត្រាជាកីឡាករឈុតយុវជនរបស់ក្លឹប ដដែលហើយនឹងផុតសុពលភាពត្រឹមតែ រយៈពេល១៨ខែទៀតប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី