កីឡា

ប្រទេសរុស្ស៊ីអះអាង ពីជ័យជម្នះ ជាមួយនឹងចន្លោះ ប្រហោង នៃទណ្ឌកម្មអូឡាំពិក

មូស្គូ៖មន្រ្តីកីឡារបស់ប្រទេសរុស្ស៊ីមានអារម្មណ៍ ស្រពិចស្រពិល បន្ទាប់ពីបានរកឃើញចំណុចខ្វះខាតសំខាន់ៗក្នុងការសម្រេចហាមឃាត់ប្រទេសមិនឲ្យប្រើឈ្មោះ ទង់ជាតិ និងចម្រៀងនៅអូឡាំពិកចំនួន២បន្ទាប់ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

សេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលសម្រាប់កីឡា បានហាមឃាត់រយៈពេល៤ឆ្នាំចំនួន២លើកបានធ្វើឲ្យប្រទេសរុស្ស៊ីគ្រប់គ្រង បញ្ជីឈ្មោះរបស់ខ្លួន ទាំងស្រុង ហើយបានលុបចោលផែនការដើម្បីដកកីឡាករដែលសង្ស័យថា បានទទួលអត្ថប្រយោជន៍ពីការប្រើប្រាស់សារធាតុហាមឃាតក្នុងកីឡាកន្លងមក។

ក្រុមរុស្ស៊ីនឹងមិនត្រូវបានគេហៅជាផ្លូវការថា ជាក្រុមរុស្ស៊ីនៅអូឡាំពិកទីក្រុងតូក្យូឆ្នាំក្រោយ ឬព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ នៅទីក្រុងប៉េកាំងឡោះយ ប៉ុន្តែរុស្ស៊ីនឹងត្រូវបានបោះពុម្ពលើឯកសណ្ឋានពណ៌ក្រហម ស និងខៀវ។ នាយកប្រតិបត្តិភ្នាក់ងារប្រឆាំងសារធាតុហាមឃាតក្នុងកីឡារបស់រុស្ស៊ីលោក Mikhail Bukhanov បានមានប្រសាសន៍ថា វាគឺជាជោគជ័យសម្រាប់ប្រទេសរុស្ស៊ី។

អាជ្ញាកណ្តាលកីឡាអន្តរជាតិមិនបានរឹតត្បិត សិទ្ធិរបស់អត្តពលិកស្អាតស្អំដើម្បីចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិក ព្រមទំាងជើងឯកពិភពលោកឡើយ។ WADA ចង់ឲ្យអត្តពលិករុស្ស៊ីបង្ហាញថាពួកគេមិនបានទទួលអត្ថប្រយោជន៍ ពីការបិទបាំងនៅមន្ទីរពិសោធន៍ទីក្រុងមូស្គូមុនពេលពួកគេត្រូវបានគេបោសសម្អាត ដើម្បីចូលរួម ក្នុងព្រឹត្តិការណ៍អូឡាំពិកប៉ារ៉ាឡាំពិក និងព្រឹត្តិការណ៍ជើងឯកពិភពលោក៕

Most Popular

To Top