កីឡា

IOC បានចោទប្រកាន់ ពីការព្រងើយកន្តើយ ចំពោះសិទ្ធិមនុស្សសម្រាប់ ព្រឹត្តិការណ៍ 2022 Beijing Games


LAUSANNE៖ក្រុមចម្រុះដែលតំណាងឲ្យជនជាតិភាគតិចនៅ ប្រទេសចិនបានចោទប្រកាន់ជាថ្មីម្តងទៀតនូវគណៈកម្មាធិការអូឡាំពិកអន្តរជាតិពីការព្រងើយ កន្តើយចំពោះការរំលោភសិទ្ធិមនុស្សដែលកំពុងរីករាលដាល នៅពេលប្រទេសនេះ រៀបចំធ្វើអូឡាំពិករដូវរងារឆ្នាំ ២០២២ នៅទីក្រុងប៉េកាំងយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ក្រុមសិទិ្ធនិយាយសម្រាប់ប្រជាជនទីបេ Uighurs និងអ្នកផ្សេងទៀតតំណាងឲ្យទីក្រុងហុងកុងបានផ្ញើលិខិតចំហរទៅកាន់ប្រធានIOC លោក Thomas Bach និងសមាជិក IOC លោក Juan Antonio Samaranch Jr., ដែលជាអ្នកត្រួតពិនិត្យការត្រៀមសម្រាប់ការប្រកួតនៅទីក្រុងប៉េកាំង។ ទទួលបានដោយសារព័ត៌មាន Associated Press លិខិតនោះបាននិយាយថា IOC បានបិទភ្នែក មិនមើលការរំលោភសិទ្ធិមនុស្សកំពុង រីករាលដាល និងមានលក្ខណៈជាប្រព័ន្ធដែលត្រូវបានធ្វើឡើងដោយអាជ្ញាធរចិន ។

ក្រុមអ្នកតស៊ូមតិសិទិ្ធមនុស្សកំពុងស្នើសុំឲ្យមើលភស្តុតាង ដែល IOC និយាយថា ខ្លួនបានទទួល ថាប្រទេសចិននឹងគោរពតាមការប្តេជ្ញាចិត្តផ្នែកសិទ្ធិមនុស្សដែលខ្លួនបានធ្វើ នៅពេល ខ្លួនបានទទួលរង្វាន់ការប្រកួតឆ្នាំ ២០១៥ ។ ពួកគេបន្តថា ប្រទេសចិនបានសន្យាថានឹងអនុញ្ញាតឲ្យមានការរាយការណ៍ដែលគ្មានការគ្រោងទុក និងអនុញ្ញាតឲ្យមានការធ្វើបាតុកម្ម ឬការតវ៉ា៕ ដោយ៖លី ភីលីព

Most Popular

To Top