មកដល់ពេលនេះកីឡាករវ័យ៣៣ឆ្នាំ Khedira ដែលកំពុងលេងឲ្យក្លឹបយក្សអ៊ីតាលី Juventus នោះគឺនៅសល់សុពលភាពត្រឹមតែប៉ុន្មានខែទៀតប៉ុណ្ណោះ ហើយគាត់
មិនដែលបានបង្ហាញខ្លួនឡើយ នៅរដូវកាលចុងក្រោយនេះ។
ក្នុងនោះផងដែរមានន័យថា គាត់នឹងអាចក្លាយខ្លួនទៅជាកីឡាករដែលគ្មានតម្លៃខ្លួន ហើយអាចមានសិទ្ធក្នុងការចុះកុងត្រាជាមួយនឹងក្លឹបផ្សេងហើយ ចាប់ពីពេលនេះតទៅ
ដែលក្នុងនោះមានក្លឹបមួយចំនួន នៅអ៊ីតាលីនិងអង់គ្លេសផងកំពុងចាប់អារម្មណ៍។
គ្រូបង្វឹកក្លឹប Everton លោក Carlo Ancelotti ដែលជាអតីតគ្រូបង្វឹកធ្លាប់ធ្វើការជាមួយគ្នា នៅជាមួយនឹង Real Madrid បានបង្ហាញអំពីជំហបើកទ្វាក្លឹប
រងចាំកីឡាកររូបនេះ មកធ្វើការជាមួយគ្នាសាជាថ្មី៕
ប្រែសម្រួល៖ស៊ុនលី