ខ្សែប្រយុទ្ធ Mohamed Salah កំពុងតែមិនសប្បាយចិត្តនៅក្រុម Liverpool នោះទេ ហើយក្លឹបអង់គ្លេសមួយនេះ ក៏ទំនងជានឹងលក់កីឡាកររូបនេះផងដែរ។ នេះបើតាមមិត្តរួមសញ្ជាតិអេហ្ស៊ីបរបស់គេឈ្មោះ Mohamed Aboutrika ។
បើតាម Aboutrika បាននិយាយថារឿងមួយ ដែលធ្វើឱ្យ Salah មិនសប្បាយចិត្ត ព្រោះរូបគេមិនត្រូវបានដាក់ឱ្យធ្វើជា ប្រធានក្រុមកាលលេងទល់ Midtjylland ក្នុងពានរង្វាន់ UEFA Champions League កាលពីដើមខែនេះ។ ដោយប្រកួតនោះ លោក Klopp បានដាក់ឱ្យ Trent Alexander-Arnold ឱ្យធ្វើជាប្រធានក្រុម។ រឿងមិនសប្បាយចិត្តនេះហើយ ទើបបានធ្វើឱ្យ ខ្សែប្រយុទ្ធអេហ្ស៊ីបរូបនេះចង់ចាកចេញពីអង់គ្លេសហើយ ដោយអាចនឹងទៅអេស្ប៉ាញ ជាជម្រើសរបស់គេ។
យ៉ាងណាមិញ កន្លងមកនេះ Salah ក៏បានបង្ហាញអារម្មណ៍របស់ខ្លួន ទាក់ទងនឹងការទៅលេងនៅអេស្ប៉ាញផងដែរ។ អតីតកីឡាករ Chelsea បាននិយាយថា៖ “ខ្ញុំគិតថា Madrid និង Barcelona ជាក្លឹបកំពូល។ យើងមិនអាចដឹងថា នឹងមានអ្វីកើតឡើង នៅថ្ងៃអនាគតនោះទេ”៕ ប្រភព៖ sabay