កីឡា

Lukaku រកបាន១គ្រាប់ជួយឲ្យ Inter Milan យកឈ្នះ Spezia

១គ្រាប់ស៊ុតបានដោយកីឡាករ Achraf Hakimi និង១គ្រាប់ទៀតដោយកីឡាករ Romelu Lukaku បានធ្វើឲ្យក្រុមរបស់ លោក Conte អាចយកបាន៣ពិន្ទុ ពីក្រុមភ្ញៀវ Spezia បន្ថែមទៀតសប្តាហ៍នេះ។

Inter Milan បន្តទំរង់លេងបានយ៉ាងល្អ ដោយអាចដាក់សំពាធ ទៅលើក្រុមផ្សេងៗទៀត នៅក្នុងលីគ Serie A ជាច្រើនសប្តាហ៍ មកហើយតាមរយៈការប្រកួតជ័យជំនះ ដល់ទៅ៦ដងជាប់គ្នាមកនេះ។

ក្រុម Inter Milan ដែលដឹកនាំដោយលោក Antonio Conte អាចរកបាន១គ្រាប់មុន តាំងតែពីនាទីទី៥១ និងបន្តលេងដល់នាទីទី៧១ ទើប Lukaku បន្ថែមគ្រាប់បាល់ទី២ចុងក្រោយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top