មកដល់ពេលនេះកីឡាករខ្សែប្រយុទ្ធឆ្នើម Lionel Messi ត្រូវបានគេដឹងថាជាកីឡាករដែលអាចលើកពានរង្វាន់ច្រើនជាងកីឡាករណាទាំងអស់នៅក្នុងប្រវត្តិសាស្ត្ររបស់លីគ កំពូល អេស្បាញ La Liga ប៉ុន្តែអ្វីដែលគាត់រំពឹងទុក នៅពេលនេះ គឺថាចង់លើកពានរង្វាន់លីគកំពូលនេះសាជាថ្មី។
ក្នុងពេលមានវត្តមានដើម្បីលើកពាន Pichichi កាលពីថ្ងៃចន្ទម្សិលមិញកីឡាករ Messi បាននិយាយថា គាត់នឹងជ្រើសយកការលើកពាន La Liga ជាលើកទី៨ជាជាងលើកពាន Pichichi លើកទី៧លើកនេះ។
ថ្លែងទៅកាន់កាសែត Marcaកីឡាកររូបនេះបាននិយាយថា ពាន Pichichi លើកទី៨?ខ្ញុំមិនបានដែលបានគិតអំពីវានោះទេហើយ ក៏ជាអ្វីដែលខ្ញុំមិនដែលបានព្រួយបារម្ភ និងចង់បាននោះ
ដែរ។ខ្ញុំនឹងជ្រើសយកការលើកពាន La Liga សាជាថ្មីជំនួសវិញ បើសិនជាអាច៕
ប្រែសម្រួល៖ស៊ុនលី
