មានដំណឹងបែកធ្លាយមួយមកថា ខ្សែប្រយុទ្ធ Neymar កំពុងទាក់ទងនិងបង្ហាញ ចំណាប់អារម្មណ៍ទៅលើស្រីស្អាតម្នាក់ឈ្មោះ Melodie Penalver ។

កីឡាករប្រេស៊ីលខាងលើនេះ មិនមានទំនាក់ទំនង ជាមួយនារីណាជាច្រើនឆ្នាំមកហើយ បន្ទាប់ពីរូបគេបានបែកគ្នាជាមួយមិត្តស្រី Bruna Marquezine ។ ដោយកន្លងមកមានត្រឹមតែធ្លាប់បណ្ដើរជាមួយតារាម៉ូដែលមួយចំនួន នៅបារាំងប៉ុណ្ណោះ ប៉ុន្តែមិនមានអ្វីជាផ្លូវការនោះទេ។

ស្រាប់តែពេលនេះក៏មានបែកធ្លាយដំណឹងមកថាអតីតកីឡាករ Barcelona ខាងលើនេះកំពុងចាប់អារម្មណ៍លើ Melodie ហើយ។ ប្រភព Marca របស់អេស្ប៉ាញបានបញ្ជាក់ច្បាស់ទៀតថា Neymar ចាប់ចិត្តលើនារីខាងលើនេះ ខណៈដែលនាងធ្លាប់រួមរស់ជាមួយមិត្តប្រុសកន្លងទៅអស់រយៈពេល៩ឆ្នាំមកហើយ។ ដោយចំណងស្នេហា៩ឆ្នាំនោះ ក៏មិនដឹងថាបែកគ្នាហើយឬយ៉ាងណាដែរ។
ប្រភព៖sabay
