តូក្យូ៖ប្រភពជិតស្និទ្ធនឹងការប្រកួតបាន បង្ហាញថា គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូគ្រោងនឹង បង្កើនថវិកាសម្រាប់កម្មពិធីបើក និងបិទព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ទីក្រុងតូក្យូដែលពន្យារពេលនោះរហូតដល់ ១៦,៥ ពាន់លានយ៉េន (១៥៩,៧ លានដុល្លារ)ឯណោះ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
ប្រភពបាននិយាយថា អ្នករៀបចំ បានសម្រេចចិត្តបង្កើន ថវិកាចំនួន ៣,៥ ពាន់លានយ៉េនបន្ថែមទៀតដោយសារតែឥទ្ធិពល នៃការពន្យារពេលមួយឆ្នាំ ការប្រកួតទាក់ទងនឹងការឆ្លងរាតត្បាតវីរុសនេះ។ ការដំឡើងប្រាក់ឈ្នួលនេះ នឹងត្រូវលើកយកមកពិភាក្សា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមួយនៅថ្ងៃអង្គារនេះ។
នេះគឺជាលើកទី២ហើយ អ្នករៀបចំកម្មវិធីនឹងប្រមូលថវិកា សម្រាប់ពិធីបើក និងបិទព្រឹត្តិការណ៍អូឡាំពិកដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ២៣ ខែកក្កដានៅរដ្ឋធានីជប៉ុននារដូវក្តៅខាងមុខ។ ថវិកាត្រូវបានកើនឡើងប្រហែល ៤៣ ភាគរយដល់ ១៣ ពាន់លានយ៉េនកាលពីខែកុម្ភៈឆ្នាំមុន បន្ទាប់ពីវាត្រូវបានគេកំណត់ថា ការប៉ាន់ស្មាន ៩,១ ពាន់លានយ៉េនត្រូវបានបង្កើតឡើងនៅពេលដែលការដេញថ្លៃរបស់តូក្យូនឹងមិនគ្រប់គ្រាន់។
ព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងតូក្យូត្រូវបានគេប៉ាន់ស្មានថា នឹងចំណាយ ថវិកាប្រមាណ ១,៣៥ ពាន់ពាន់លានយ៉េន (១៣ ពាន់លានដុល្លារ) មុនការពន្យាពេលមួយឆ្នាំជាមួយនឹងការចំណាយបន្ថែមចំនួន ២៩៤ ពាន់លានយ៉េនដែលកើតឡើងពីការពន្យារពេល និងវិធានការទប់ស្កាត់ចាំបាច់ដើម្បីការពារការរីករាលដាលនៃមេរោគCOVID-10៕ដោយ៖លី ភីលីព