ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាតំណាងឲ្យលោក ហង់ជួន ណារុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានឹងអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់ប្រាក់រង្វាន់ជ័យលាភីដល់កីឡា៣ប្រភេទរួមមានកីឡាប៉េតង់ វ៉ូវីណាម និងតុងហ្គីលម៉ូដូ ២០១៩នាថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
ព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ីលើកទី៣ ឆ្នាំ២០១៩ “The 3rd Asian Patanque Championships 2019 Hanoi នៅប្រទេសវៀតណាមនោះ ក្រុមកីឡាករ-កីឡាការិនីកម្ពុជាដណ្តើមមេដាយមាស៤គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង ចំណែកតុងហ្គីលម៉ូដូទទួលបានមេដាយសំរិទ្ធ៣នៃព្រឹត្តិការណ៍ការប្រកួតកីឡាតុងហ្គីលម៉ូដូកម្រិតពិភពលោកនៅកូរ៉េខាងត្បូង។
ចំពោះក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជាដណ្តើមមេដាយ៣១គ្រឿងនៃព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៦ “The 6th WVVF World Vovinam Championships 2019” មេដាយមាស៩គ្រឿង មេដាយប្រាក់១០គ្រឿង និងមេដាយសំរិទ្ធ១២គ្រឿង៕




