Lewandowski កីឡាករខ្សែប្រយុទ្ធប៉ូឡូញទើបតែ បានជាប់ឈ្មោះជាកីឡាករខ្សែប្រយុទ្ធល្អបំផុតលើលោកប៉ុន្មានថ្ងៃកន្លងមកនេះ ប៉ុណ្ណោះប៉ុន្តែនៅថ្ងៃនេះ លោកបានធ្វើការរំលឹកវិញ ដែរនៅគ្រាមួយដែលខ្លួនស្ទើរតែ សម្រេចចិត្តចូលរួមជាមួយ នឹងបិសាចក្រហម Man UTD ចោល Bayern Munich។
Lewandowski បានសារភាពថា មានគ្រាមួយនោះ កាលពីឆ្នាំ២០១២លោកពិតជាធ្លាប់បានពិភាក្សាគ្នាដោយផ្ទាល់ជាមួយ នឹងលោកតា Sir Alex Ferguson ពិតមែនដើម្បីអាចផ្ទេរទៅលេង នៅបិសាចក្រហម Man UTD ពីក្លឹប Dortmund។
នៅ Dortmund កីឡាកររូបនេះ បានលើកពានដល់ទៅ ៤មុនពេលសម្រេចចិត្តចុងក្រោយទៅចូលរួម Bayern Munich វិញនៅឆ្នាំ២០១៤ ក្រោយបរាជ័យការចរចាគ្នា ជាមួយនឹង Man UTD៕
ប្រែសម្រួល៖ស៊ុនលី
