Juventus បានរងបរាជ័យជាលើកដំបូងក្នុង Serier A នៅរដូវកាលនេះ បន្ទាប់ពីត្រូវក្រុមភ្ញៀវ Fiorentina លត់ ៣-០ កាលពីយប់មិញសប្ដាហ៍ទី១៣។
ការប្រកួតចាប់ផ្ដើមបានតែ៣នាទី Dusan Vlahovic រកបានគ្រាប់ដំបូងឲ្យ Fiorentina ដោយមានការបញ្ជូនពី Frank Ribery។ ខ្សែបម្រើប្រយុទ្ធ Juan Cuadrado របស់ Juventusត្រូវអាជ្ញាកណ្ដាលឲ្យកាតក្រហមបណ្ដេញចេញពីទីលាន ក្រោយបង្កកំហុសលើកីឡាករ Gaetano Castrovilli នាទី១៨។
ជាឱកាសល្អ Juventus សល់គ្នាតែ១០នាក់ Fiorentina បានបន្តមានឱកាសរកបាន២គ្រាប់បន្ថែមទៀត សម្រេចទីដោយកីឡាករ Martin Caceres និង Alex Sandro របស់ក្រុមសេះបង្កង់ធ្វើឲ្យចូលទីខ្លួនឯង។
បរាជ័យនេះធ្វើឲ្យ Juventus ធ្លាក់មកលេខ៤នៃតារាងពិន្ទុ Serie A គម្លាត៧ពិន្ទុពីក្រុមកំពូលតារាង AC Milan៕