ការប្រកួតដែលមិនស្គាល់ជ័យជំនះទាំង៤ ប្រកួតជាប់គ្នា ត្រូវបានបញ្ចប់ដោយ Barcelona អាចស៊ុតបញ្ចូលទីបានទៅដល់៣គ្រាប់ ដើម្បីយកឈ្នះម្ចាស់ Real Valladolid ។
ក្នុងនោះ១គ្រាប់របស់កំពូលកីឡាករ Lionel Messi គឺបានក្លាយទៅជា គ្រាប់បាល់ឯកទក្តកម្មថ្មីរបស់គាត់ផងដែរ ពីលើកំណត់ត្រាចាស់ ដែលធ្លាប់ធ្វើបាន ដោយអតីតកីឡាករលោក Pele ជាគ្រាប់បាល់ច្រើនបំផុតរបស់ក្លឹប។
Messi អាចរកគ្រាប់បាល់ទី៦៤៣របស់ខ្លួន កាលពីប្រកួតស្មើជាមួយនឹង Valencia កាលពីថ្ងៃសៅរ៍កន្លងមក ស្មើទៅនឹងឯកទក្តកម្មចាស់របស់លោក Pele រួចទៅហើយ ប៉ុន្តែយប់មិញនេះ គាត់បានបន្ថែម១គ្រាប់ទៀត ដើម្បីបញ្ចប់កំណត់ត្រានេះ ក្លាយជាកីឡាកររកគ្រាប់បាល់ បានច្រើនបំផុតរបស់ក្លឹប៕
ប្រែសម្រួល៖ស៊ុនលី