គ្រូបង្គោលក្លឹប Barcelona លោក Ronald Koeman បាននិយាយកាលពីពេលថ្មីៗ ខ្សែប្រយុទ្ធ Lionel Messi នៅតែសប្បាយចិត្ត ពេញចិត្តនឹង លេងឲ្យក្លឹបលោកដដែល។
លោក Koeman បាននិយាយថា៖” ដូចខ្ញុំបាននិយាយច្រើន ដងរួចមកហើយថា Messi នៅតែពេញចិត្ត លេងឲ្យក្លឹបរបស់យើងអញ្ចឹង “។
លោកបានបន្តថា៖” គេនៅតែជាកីឡាករដ៏សំខាន់បំផុត របស់យើង ដូចអ្នកទាំងអស់គ្នាឃើញស្រាប់ហើយ គេនៅតែលេងខ្លាំងឲ្យយើងដដែលហ្នឹង “។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពី Messi មានបញ្ហាជាមួយក្លឹប Barca តាំងពីខែសីហា ឆ្នាំ២០២០កន្លងទៅនេះ មានពាក្យចចាមអារ៉ាមជាច្រើនបានបន្ត នៅតែជជែកវែកញែក ពីអនាគតរបស់គេនៅក្លឹបមួយនេះ៕
ប្រភព៖sabay