កីឡា

​នេះ​ជា​មូលហេតុ Son ​មិន​ព្រម​យក​សង្សារ ទោះ​នារី​ស្អាត​ប៉ុណ្ណា​ មក​ជិត​ក៏​មិន​ខ្វល់

Son-Heung Min ​ជា​ខ្សែ​ប្រយុទ្ធ​សំខាន់​ម្នាក់ ​របស់​ក្រុម Spurs ​នា​ពេល​បច្ចុប្បន្ន​នេះ ​ក្រោយ​ពី​បង្ហាញ​ទម្រង់​លេង​ល្អ ​រក​គ្រាប់​បាល់​ បាន​សឹង​គ្រប់​ការ​ប្រកួត​ទៅ​ហើយ។

​អ្វី​ដែល​កាន់​តែ​ពិសេស​សម្រាប់​ប្រុស​ស្អាត​កូរ៉េ​ខាង​ត្បូង​នេះ​ទៀត ​គឺ​បច្ចុប្បន្ន​រូបគេ​នៅ Single ​មិន​ទាន់​មាន​ចិត្ត​ឬ​ទាក់ទង​ជាមួយ​នារី​ណា​ម្នាក់​ឡើយ។ ​ដោយ​សារ​តែ​មិន​ទាន់​ស្រលាញ់​នរណា​នេះ​ហើយ ទើប​មាន​គេ​ឆ្ងល់​ថា មូលហេតុ​អ្វី​ទៅ ​ទើប​បែរ​ជា​យ៉ាង​នេះ ព្រោះ​រូបគេ​សង្សារ​ហើយ ​មាន​លុយ​ច្រើន​ទៀត។

​ដើម្បី​កុំ​ឱ្យ​អ្នក​គាំទ្រ​នាំ​គ្នា​ឆ្ងល់​ច្រើន Son ​បាន​បក​ស្រាយ​ថា​៖ “ឪពុក​ខ្ញុំ​បាន​ប្រាប់​ថា ​នៅ​ពេល​ខ្ញុំ​មាន​គ្រួសារ ​នោះ​រឿង​សំខាន់​ទី​១​គឺ​ពួកគេ​ហើយ ​ប្រពន្ធ ​កូន ​បន្ទាប់​មក​គឺ​បាល់ទាត់។ ​ខ្ញុំ​យល់​ស្រប​ជាមួយ​គាត់ ​ទើប​ខ្ញុំ​មិន​ទាន់​គិត​រឿង​គ្រួសារ។ ​ខ្ញុំ​ចង់​នៅ​កម្រិត​កំពូល​បន្ដ​ទៀត ​បាល់ទាត់​គឺ​ជា​រឿង​ទី​មួយ​សម្រាប់​ខ្ញុំ”៕

ប្រភព៖sabay

Most Popular

To Top