AC Milan ស៊ុតបាន២គ្រាប់ ទៅហើយតាំងពី ដើមតង់នាំមុខមុនក្រុមភ្ញៀវ Lazio ប៉ុន្តែបែរជាមិនអាចធ្វើអ្វីបានរហូតដល់ជិត នឹងចប់ការប្រកួត ទៅហើយទើប Hernadez អាចបន្ថែមបាន១គ្រាប់ទៀត។
AC Milan ចាំបាច់ត្រូវធានាឲ្យបានថា គេនឹងបន្តរក្សាស្ថិតនៅក្នុងតំណែង លេខរៀងទី១ក្នុងតារាង Serie A ឲ្យបានដដែលដូចនេះ ជ័យជំនះនៅក្នុង ទឹកដី San Siro របស់ខ្លួន ពិតជាមានសារៈសំខាន់បំផុត។
Rebic និង Calhanoglu រកបាប២គ្រាប់ដំបូង តាំងតែពីនាទីទី១០និងនាទីទី១៧រៀងគ្នាប៉ុន្តែមិនអាចបន្ថែមគ្រាប់បាល់ទៀត បានហើយបែរជាទុកចន្លោះ ឲ្យក្រុមភ្ញៀវ Lazio វាយបកវិញស្ទើរតែអត់៣ ពិន្ទទៅហើយនៅនាទីទី២៧ដោយ Alberto និងនាទីទី៥៩ដោយ Immobile។ការប្រកួតបន្តដល់នាទីទី៩០បូក២ ទៅហើយទើប Hernandez អាចរកបាន១គ្រាប់ដ៏អស្ចារ្យជួយឲ្យ AC Milan យកបាន៣ពិន្ទុមកវិញ៕
ប្រែសម្រួល៖ស៊ុនលី