លោកគ្រូជំនាញខាងយុទ្ធសាស្ត្រជនជាតិអ៊ីតាលី Ancelotti នៅសប្តាហ៍នេះទើបតែបានសារភាពថាលោកពិតជាធ្លាប់ទទួលបានសំណើរពី Old Trafford មែន ដើម្បីមកធ្វើការនៅ Old Trafford ប៉ុន្តែត្រូវបានលោកបដិសេធផងដែរ។
គ្រូបង្វឹករបស់ក្លឹប Everton បច្ចុប្បន្នរូបនេះបានសារភាព និងបញ្ជាក់ទៀតថាគ្រានោះលោកបានបដិសេធមិនទទួលយកឧិកាសនេះពោលគឺដើម្បីអាចទទួលតំណែងជា គ្រូបង្វឹករបស់ក្លឹប អធិរាជស Real Madrid ជំនួសវិញ។
ការថ្លែងរបស់លោក Ancelotti បានធ្វើឡើងនៅមុនការប្រកួត១ភាគ៤នៃពានរង្វាន់ Carabao Cup រវាង Everton និង Man UTD កាលពីយប់មិញដែលជា លទ្ធផលគឺ Man UTD យកជ័យជំនះក្នុងលទ្ធផល២ទល់នឹង០៕
ប្រែសម្រួល៖ស៊ុនលី
