ភ្នំពេញ៖កីឡាការិនីវ៉ូវីណាមឆ្នើមកម្ពុជា២រូបប្តេជ្ញាចិត្តដណ្តើមមេដាយកម្រិតណាមួយជូនប្រទេសជាតិនៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួត ។
កីឡាការិនីវ៉ូវីណាមឆ្នើម ពៅ សុខា ម្ចាស់មេដាយមាសកម្រិតពិភពលោកបានប្រាប់ឲ្យដឹងថា សម្រាប់ការប្រកួតកីឡាSEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាមដូកជាកីឡា SEA GAMES 2023 លើកទី៣២ ដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះបានប្តេជ្ញាចិត្តនឹងខិតខំប្រឹងប្រែងហ្វឹកហាត់ដើម្បីដណ្តើមមេដាយកម្រិតណាមមួយជូនជាតិ។
ប៉ុន្តែឥឡូវនេះយើងកំពុងជួបបញ្ហាប្រឈមនោះ គឺមេរោគCOVID-19ធ្វើឲ្យពួកយើងមិនបានហ្វឹកហាត់ជុំគ្នា ទោះជាយ៉ាងណាក៏ដោយ គឺកីឡាករ-កីឡាការិនីយើងធ្វើការហ្វឹកហាត់តាមផ្ទះជាលក្ខណៈអនឡាញដោយមានការបង្ហាត់ និងណែនាំពីសំណាក់លោកគ្រូបរទេស និងគ្រូខ្មែរបន្ថែម។ សម្រាប់កម្លាំងកាយយើងមានហើយ ប៉ុន្តែបច្ចេកទេសវិញយើងមានការខ្វះខាតច្រើនដោយសារតែការហ្វឹកហាត់តាមអនឡាញមិនបានសព្វគ្រប់ដូចហាត់ជាមួយលោកគ្រូបង្វឹកផ្ទាល់ឡើយ។
កីឡាការិនីវ៉ូវីណាមឆ្នើមរូបនេះបន្តថា សម្រាប់រូបខ្ញុំផ្ទាល់សង្ឃឹមថា ឆ្នាំក្រោយពួកយើងអាចប្រមូលផ្តុំហ្វឹកហាត់ជុំគ្នាឡើងវិញឲ្យមានសមត្ថភាពផ្នែកបច្ចេកទេសធ្វើជាដើមទុនចូលរួមការប្រកួតកីឡាSEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាមដូកជាកីឡា SEA GAMES 2023 លើកទី៣២ ដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះ។
ដោយកីឡាការិនីវ៉ូវីណាមឆ្នើមម្នាក់ទៀតគឺកីឡាការិនី សឿ ច័ន្ទលក្ខិណាក៏បានប្រាប់ឲ្យដឹងថា រូបខ្ញុំផ្ទាល់ក៏ប្តេជ្ញាដូចកីឡាការិនីវ៉ូវីណាមឆ្នើម ពៅ សុខាដែរក្នុងការខិតខំប្រឹងប្រែងហ្វឹកហាត់ដើម្បីដណ្តើមមេដាយកម្រិតណាមមួយជូនជាតិសម្រាប់ SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម និង SEA GAMES 2023នៅកម្ពុជា៕




