កីឡា

អ្នកវិទ្យាសាស្រ្ត៖ អ្នកចាំទី ទំនងអាចសង្រ្គោះបាល់បានច្រើន ប្រសិនបើពួកគេមាន ជញ្ជាំងនៅពីមុខពួកគេ

ការសិក្សាស្រាវជ្រាវថ្មីបានបង្ហាញថា អ្នកចាំទីទំនង ជាអាចសង្រ្គោះបាល់បានច្រើនឡើយ ប្រសិនបើមានជញ្ជាំងរបស់កីឡាករខ្លួននៅពីមុខអ្នកចាំទី ពីព្រោះធ្វើឲ្យអ្នកចាំទីពិបាកក្នុងការកំណត់គោលដៅនៃទាត់បាល់របស់ដៃគូខ្លួន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

រនាំងម្ខាងដែលមានចម្ងាយ ១០ យ៉ាតត្រូវបានដាក់ចេញ ដើម្បីឲ្យអ្នកទាត់បាល់ហ្វ្រីឃីកពិបាករកគ្រាប់បាល់បាន ប៉ុន្តែឥឡូវបច្ចេកទេសនេះត្រូវបានគេចោទជាសំណួរ។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Queen’s University Belfast បានរកឃើញថា ជញ្ជាំងនោះស្ថិតនៅលើផ្លូវរបស់អ្នកចាំទី ហើយបន្ថយល្បឿនប្រតិកម្មរបស់ពួកគេ។

ការមើលឃើញរបស់អ្នកចាំទីត្រូវបានរារាំងប្រហែល ២០០ មិល្លីវិនាទីហើយពេលវេលាប្រតិកម្មរបស់ពួកគេមានរហូតដល់ ៩០ មីលីវិនាទីយឺតជាងពេលដែលគ្មានជញ្ជាំង។ ជាលទ្ធផលអ្នកស្រាវជ្រាវបានគណនាថា ដោយមានជញ្ជាំងជំនួសអ្នកការពារ ១៣ ភាគរយសម្រាប់ការស៊ុតបញ្ជូលទី។

វាត្រូវបានអនុវត្តចំពោះការទាត់បាល់ហ្វ្រីឃីកគ្រប់ប្រភេទរាប់ចាប់ពី Gareth Bale ឬ Cristiano Ronaldo និង David Beckham។ លោកសាស្ត្រាចារ្យ Cathy Craig បាននិយាយថា បើនិយាយឲ្យខ្លីការដាក់ជញ្ជាំងការពារពិតជាអាចធ្វើឲ្យអ្នកចាំទីរកសង្គ្រោះបាល់បានច្រើន៕
ដោយ៖លី ភីលីព

Most Popular

To Top