ក្លឹបបិសាចក្រហម Man UTD ត្រូវបានអតីតកីឡាករឆ្នើម និងវិរៈបុរសក្លឹបជាច្រើនរូប ធ្វើការលើកទឹកចិត្តក្រោយ បានបង្ហាញទំរង់លេងយ៉ាងល្អ ក្នុងការប្រកួតប៉ុន្មានដងចុងក្រោយនេះ។
ក្នុងនោះលោក Gary Neville បានលើកឡើងថា ក្លឹបគួរតែចំណាយពេលបន្តិច ដើម្បីពិចារណាឲ្យបានម៉ត់ចត់ ក្នុងការទិញកីឡាករចំណូលថ្មីតាមសម្រួល និងមិនត្រូវបង្ខំទៅតាមពេលវេលានោះទេ ជាពិសេសក្នុងខែមករាខាងមុខនេះ។
Neville និយាយនឹងព្រមានបែបនេះថា៖ បិសាចក្រហម Man UTD គួរតែធ្វើសកម្មភាព ក្នុងខែមករានេះក្នុងករណីណាដែលចាំបាច់ប៉ុណ្ណោះ ហើយនៅពេល ដែលអាចមើលឃើញថា កីឡាករគោលដៅ ពិតជាអាចទំនេរសម្រាប់ក្លឹប៕
ប្រែសម្រួល៖ស៊ុនលី