ទីបំផុតព័ត៌មានគួរឲ្យទុកចិត្តមួយទៀត ដែលត្រូវបានចេញផ្សាយដោយ the Goal នៅថ្ងៃនេះបានបញ្ជាក់ហើយថាកីឡាករខ្សែប្រយុទ្ធ Mesut Ozil ដែលលេងឈ្មោះលេងនៅជាមួយនឹង
ក្លឹបកាំភ្លើងធំ Arsenal ទៅហើយនោះនឹងអាចស្វែងរកទ្រនំថ្មីបានហើយ។
ប្រភពដដែលបានបញ្ជាក់ទៀតថា Ozil នឹងអាចធ្វើដំណើរដោយ មិនមានតម្លៃខ្លួនទៅដល់ចូលរួមជាមួយនឹងក្លឹបតួកគី Fenerbahce យ៉ាងឆាប់បំផុតក្នុងខែមករា ខាងមុខនេះ ខណៈដែលក្លឹប យក្សតួកគីមួយនេះក៏បានអះអាងដែរថា ការដោះដូរនេះគឺកាន់តែខិតជិតដល់ការព្រមព្រៀងគ្នាចុងក្រោយមួយទៅហើយ។
គួរឲ្យដឹងដែរកីឡាករអាល្លឺម៉ង់រូបនេះមិនដែលបាន លេងឲ្យ Arsenal ទៀតឡើយតាំងតែពីខែមិនាហើយរហូតមកដល់បញ្ចប់ទៅនៃបញ្ហាកូវីដ១៩ ដែលលីគអាចត្រឡប់ប្រកួត វិញប៉ុន្តែក្លឹបបានប្រកាស មិនដាក់ឈ្មោះកីឡាកររូបនេះ ចូលលេងជាមួយនឹងខ្លួនឡើយ៕
ប្រែសម្រួល៖ស៊ុនលី

