កីឡា

Diego Costa សុំឲ្យ AT Madrid ផ្តាច់កុងត្រាចោល ដើម្បីអាចកចាកចេញ នៅខែមករានេះ

កីឡាករខ្សែប្រយុទ្ធ Diego Costa មកដល់សប្តាហ៍នេះ ត្រូវបានគេដឹងថា មិនបានចូលរួមក្នុងការ ហ្វឹកហាត់ជាមួយនឹងក្លឹប AT Madrid ឡើយហើយជឿជាក់ថា
កំពុងស្វែងរកវិធី ដើម្បីសុំឲ្យក្លឹបក្នុងការបញ្ចប់ទៅ នៃកុងត្រារវាងគ្នាមុនពេលដែលទីផ្សារដោះដូរកីឡាករ អាចមកដល់ក្នុងខែមករា ខាងមុខនេះ។

Costa ត្រូវបាន the Goal ជឿជាក់ថា បានស្នើសុំទៅក្លឹបថាខ្លួនពិត ជាចង់ចាកចេញពីទីនេះមែនឲ្យ បានក្នុងខែមករាខាងមុខនេះក្រោយ ពេលដែលមួយរយៈនេះ
គាត់មិនសូវបានបង្ហាញខ្លួន ប្រកួតឲ្យក្លឹបឡើយ ។

កីឡាករខ្សែប្រយុទ្ធជើងចាស់អេស្បាញរូបនេះបានបង្ហាញទំរង់លេងដ៏អស្ចារ្យកាលពីគ្រាលេងនៅ Chelsea ប៉ុន្តែក្រោយការផ្ទេរមក AT Madrid វិញនៅឆ្នាំ២០១៨
គាត់តែងតែត្រូវបានញាំញី ដោយសាររបួសនិងមិនសូវបានបង្ហាញខ្លួន ប្រកួតឲ្យក្លឹបតាមការរំពឹងទុកឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top