នៅសល់តែ៦ខែទៀតប៉ុណ្ណោះមុនបញ្ចប់នៃកុងត្រាដែល Messi ជាមួយនឹងទឹកដី Camp Nouប៉ុន្តែកីឡាករម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន៦សម័យរូបនេះនៅមិនទាន់បានធ្វើការសម្រេចចិត្តចុងក្រោយដើម្បីអាចបន្តកុងត្រាថ្មីជាមួយនឹងក្លឹបនៅឡើយ។
នេះក៏មានដែរថា Messi ក៏អាចមានសិទ្ធក្នុងការចាប់ផ្តើមធ្វើការចរចាពិនិត្យពីលទ្ធភាពក្នុងការចាកចេញពីអេស្បាញផងដែរទៅកាន់លីគនៅអង់គ្លេសហើយជាពិសេសនោះគឺក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួនតែម្តង។
កុងត្រារបស់គាត់ជាមួយនឹង Camp Nou នឹងផុតត្រឹមថ្ងៃទី៣០ខែមិថុនាប៉ុន្តែកន្លងមកនិងមកដល់បច្ចុប្បន្នមានក្លឹបយក្ស២ដែលកំពុងចង់បានគាត់ខ្លាំងដូចជា Man City និង PSG ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី