កីឡា

ស្ថានីយទូរទស្សន៍ CNC ប្រកាសការប្រកួត កីឡាគុនខ្មែរ “អ្នកប្រយុទ្ធគុនខ្មែរ ម៉ាទ្រីដ” ចាប់ផ្តើម ពីថ្ងៃត្រង់ ថ្ងៃទី៣ មករាតទៅ

ភ្នំពេញ៖ ស្ថានីយទូរទស្សន៍ CNC បានសហការ ជាមួយសហព័ន្ធ កីឡាប្រដាល់គុនខ្មែរ ប្រកាសធ្វើការសន្និសិទកាសែត នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ ២០២១ ស្ថានីយទូរទស្សន៍CNC ដោយមានអ្នកប្រដា ល់ជើងខ្លាំងកម្ពុជាជាច្រើនរូប ណាត់ជួបគ្នា លើសង្វៀន អ្នកប្រយុទ្ធគុនខ្មែរ “ម៉ាទ្រីដ” របស់ស្ថានីយទូរទស្សន៍ CNC ដើម្បីបង្អួត កណ្តាប់ដៃដាក់គ្នា ទៅវិញទៅមកជូនទស្សនិកជន ដែលចាប់ផ្តើម ពីថ្ងៃត្រង់ថ្ងៃទី៣ មករាតទៅ។

ក្នុងឱកាសសន្និសិទកាសែតនេះ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ លោក ម៉ិល កាដូ អគ្គលេខាធិការ តំណាងឲ្យលោក តែម ម៉ឺន ប្រធានសហព័ន្ធ កីឡាប្រដាល់គុនខ្មែរ លោក ស៊ីថូ ណាថាន់ ប្រធានព័ត៌មានកីឡា ស្ថានីយទូរទស្សន៍ CNC និងលោក នៅ កុសល តំណាងក្រុមហ៊ុន ស្រាបៀរម៉ាឌ្រីដ។

លោក ស៊ីថូ ណាថាន់ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ មានអ្នកប្រដាល់ជើងខ្លាំង កម្ពុជាគ្រប់រូប មកពីក្លិបផ្សេងគ្នា និងអ្នកប្រដាល់ជើងខ្លាំង កម្ពុជាគ្រប់រូបមកពីក្លិបផ្សេងគ្នា ដែរប្រកួតប្រជែងគ្នា ដណ្តើមប្រាក់លាន។ សម្រាប់ព្រឹត្តិការណ៍នេះ តាមអ្នកប្រដាល់ជើងខ្លាំង កម្ពុជាប៉ះអ្នកប្រដាល់ជើងខ្លាំងថៃ ប៉ុន្តែដោយរដូវមេរោគកូរ៉ូណា ទើបស្ថានីយទូរទស្សន៍ CNC សម្រេចឲ្យ អ្នកប្រដាល់កម្ពុជា ប្រកួតអ្នកប្រដាល់កម្ពុជា ដណ្តើមប្រាក់លានតែម្តង។ ការប្រកួតនេះប្រព្រឹត្តឡើង នៅរាល់រសៀលថ្ងៃអាទិត្យ ដោយជំនួសកម្មវិធី ប្រដាល់គុនខ្មែរស្រាសាច់ដុំ។

លោក ម៉ិល កាដូ បានមានប្រសាសន៍ថា ក្រោយពីទទួលការអនុញ្ញាត ពីក្រសួងអប់រំ យុវជន និងកីឡា ឲ្យធ្វើការការ ប្រកួតកីឡាប្រដាល់ឡើងវិញ មិនតម្រូវឲ្យទស្សនិកជន ចូលរួមទស្សនាផ្ទាល់ទេ គឺការប្រកួតបិទទ្វារ ដើម្បីការពារ ឆ្លងមេរោគកូរ៉ូណា។ ត្រូវមានផែនការ ច្បាស់លាស់ និងត្រូវគោរពតាមលក្ខខណ្ឌ សុវត្ថិភាពមួយចំនួន ដូចខាងក្រោម៖ រាល់ការហាត់ហ្វឹកហ្វឺន និងប្រកួត ត្រូវគោរពតាមនិយាមបច្ចេកទេស ដើម្បីធានាសុវត្ថិភាព ចំពោះទីកន្លែង និងឧបករណ៍សម្ភារ ត្រូវបានបាញ់ថ្នាំ សម្លាប់មេរោគ និងអនាម័យជាប្រចាំ និងកីឡាករ គ្រូបង្វឹក និងមន្រ្តីបច្ចេកទេស ត្រូវបានពិនិត្យ និងថែទាំសុខភាពត្រឹមត្រូវ និងម៉ឺងម៉ាត់ ជាប្រចាំតាមការណែនាំ និងសហការ ជាមួយក្រសួងសុខាភិបាល។

ត្រូវធ្វើសេចក្ដីណែនាំទៅក្លិប ដើម្បីបំពេញលក្ខខណ្ឌ និងអនុវត្តវិធានការ ការពារមេរោគCOVID-19 បានត្រឹមត្រូវ និងម៉ឺងម៉ាត់មុនហាត់ និងប្រកួត ហើយការប្រកួតលីកត្រូវបិទទ្វារ ធានាថា មិនមានទស្សនិកជន ត្រូវមានវិន័យ ក្នុងការអនុវត្តគម្លាតសហ្គម និងគម្លាតបុគ្គល (មិនត្រូវចាប់ដៃ និងឱបរឹតគ្នា ពេលទាត់ចូលឡើយ) ត្រូវធានាថា កន្លែងហាត់ និងប្រកួតលីគ មិនមែនជាកន្លែង ឆ្លងមេរោគ COVID-19 ករណីការប្រកួតលីគ អនុវត្តមិនបានត្រឹមត្រូវ តាមវិធានការ និងការណែនាំបច្ចេកទេស របស់ក្រសួងសុខាភិបាល៕ ដោយ៖លី ភីលីព

Most Popular

To Top