កីឡា

Spurs ស៊ុតបានដល់ទៅ ៣គ្រាប់ប្រកួតប៉ះ Leeds

មាន់ខ្នាយមាស Spurs រកបាន២គ្រាប់ដំបូងតាំងតែពីតង់ទី១ដោយកីឡាករខ្សែប្រយុទ្ធ Harry Kane នៅនាទីទី២៩និង១គ្រាប់ទៀតដោយកីឡាករខ្សែប្រយុទ្ធ
កូរ៉េខាងត្បូង Son Heung Min នៅនាទីទី៤៣។

ចូលមកដល់ការប្រកួតតង់ទី២ កីឡាករខ្សែការពារ Alderweireld នៅនាទីទី៥០រកបាន១គ្រាប់ទៀតបញ្ចប់ទៅនៃការប្រកួតជួយឲ្យ Spurs យកបាន៣ពិន្ទុឡើង
មកចំណាត់ថ្នាក់លេខរៀងទី៣វិញ។

គួរឲ្យដឹងដែរថា១គ្រាប់របស់ Son គឺជាគ្រាប់បាល់ទី១០០ហើយរបស់គាត់សម្រាប់ក្លឹប Spurs ហើយក៏ជាជ័យជំនះលើកដំបូងរបស់ Spurs ដែលគិតចាប់តាំងតែថ្ងៃទី
៦ខែធ្នូមកម្ល៉េះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top