កីឡាករខ្សែប្រយុទ្ធជើងចាស់ CR7 ក្រោយការប្រកួតយប់មិញនេះ គាត់អាចបានរកគ្រាប់បាល់សរុប២០គ្រាប់ ហើយសម្រាប់ជម្រើសជាតិ និងក្លឹបក្នុងរយៈ១៥រដូវកាល ចុងក្រោយជាប់គ្នា។
២គ្រាប់ដែល CR7 ស៊ុតបញ្ចូលទីយប់មិញ បានជួយឲ្យ Juventus យកឈ្នះក្រុម Udinese ងាយៗក្នុងលទ្ធផល៤ទល់នឹង១ ដែលក្នងនោះ២គ្រាប់ទៀតរបស់ Juventus គឺរកបានដោយ
កីឡាករ Chiesa និង១គ្រាប់ទៀត ដោយកីឡាករ Dybala ខណៈដែលក្រុមភ្ញៀវ រកបានតែ១គ្រាប់គត់ដោយកីឡាករ Zeegelaar។
ទោះបីជាយ៉ាងណាក្តី Juventus ហាក់ដូចជានៅឆ្ងាយបន្តិច ពីការប្រកួតប្រជែងយកពាន Serie A រដូវកាលនេះដោយបច្ចុប្បន្ន កំពុងស្ថិតនៅលេខរៀងទី៥នៅឡើយ មានត្រឹមតែ២៧ពិន្ទូ
តាមពីក្រោយក្រុមលេខរៀងទី១ AC Milan ដែលមានរហូតទៅដល់៣៧ពិន្ទុ៕
ប្រែសម្រួល៖ស៊ុនលី