ភ្នំពេញ ៖ ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្តដែលគ្រោង រៀបចំការប្រកួតថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នៅ ខេត្តសៀមរាប នាពេលគណៈកម្មការ រៀបចំការប្រកួត បានប្រកាសជាផ្លូវការរៀបចំឡើងវិញ នឹងប្រព្រឹត្តិនៅចុងខែមករា ឆ្នាំ២០២១ បន្ទាប់ពីពន្យារដោយសារ តែព្រឹត្តិការណ៍សហគម២៨ វិច្ឆិកាត្រូវបានបញ្ចប់ជាស្ថាពរ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងរដ្ឋលេខាធិការក្រសួង ទេសចរណ៍បានមានប្រសាសន៍ថា គណៈកម្មការរៀបចំការ ប្រកួតគ្រោងបើកការប្រកួតទិវា រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៥នៅខេត្តសៀមរាបនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។
សម្រាប់ទិវារត់នេះយើងមិនអនុញ្ញាតឲ្យបរទេស ដែលរស់នៅក្រៅប្រទេសចូលរួមឡើយ ដោយអនុញ្ញាតឲ្យជនបរទេសរស់ នៅក្នុងប្រទេសតែប៉ុណ្ណោះ។
លោកបានបន្តថា ចំពោះជនបរទេសក្នុងប្រទេសរួមមាន សមាជិកទូត និងអង្គការនានា ព្រមទំាងប្រជាជនកម្ពុជាយើង ។ គ្រោងការានេះអាចមាន ការប្រេប្រួលប្រសិន បើមានការណែនាំរបស់រដ្ឋាភិបាល និងក្រសួង សុខាភិបាលនេះ យើងអាចមិនធ្វើតាមផែនការឡើង។ ចំណេកអ្នកចូលរួមយើង មិនអាចកំណត់ ចំនួនបានឡើយ ដូច្នេះគណៈកម្មការរងចំាំការ សម្រេចចិត្តរបស់ក្រសួង សុខាភិបាលជាអ្នកកំណត់ ដើម្បីប្រយុទ្ធប្រឆាំង មេរោគឆ្លង COVID-19 ៕




