កីឡា

ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ឡើងនៅចុងខែមករានេះ

ភ្នំពេញ ៖ ក្រោយពីពន្យារពេល ព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ប្រព្រឹត្តចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា កងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ដោយសារព្រឹត្តិការណ៍ សហគមន២៨ វិច្ឆិកា នៃមេរោគ CO VID-19 នោះ សហព័ន្ធបានចេញប្រកាស កំណត់ថ្ងៃការប្រកួតវិញ គ្រោងធ្វើឡើង នៅចុងខែមករា ។

លោក តែម ម៉ឺន បានមានប្រសាសន៍សារថា បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ សហគមន២៨ វិច្ឆិកានៃមេរោគ COVID-19នៅកម្ពុជា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហការជាមួយនាយក ដ្ឋានអប់រំកាយនិងកីឡា នៃអគ្គនាយកដ្ឋានកីឡា ក្រោមគម្រោងគាំទ្រ ថវិកាដោយក្រ សួងអប់រំយុវជននិងកីឡា ក៏បានរៀបចំការប្រកួតជើងឯក ប្រចាំឆ្នាំឡើងវិញ នៅចុងកមរាខាងមុខ បន្ទាប់ពីត្រូវពន្យារពេល ដោយសារ COVID-19 ដែលគ្រោងធ្វើចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ។ ដំណើរការ ទៅជាមួយនឹងការ អនុវត្តវិធានការ ការពារ និងទប់ស្កាត់ប្រឆាំង ជំងឺឆ្លង COVID-19 ដោយអនុវត្តយ៉ាង ខ្ជាប់ខ្ជួនបំផុត តាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល។

សម្រាប់ប្រភេទទម្ងន់ ដែលត្រូវចូលរួមប្រកួតជើងឯកឆ្នាំនេះមាន ៖ ផ្នែកបុរស ÷ ៤៥ គ.ក្រ, ៤៨ គ.ក្រ, ៥១ គ.ក្រ, ៥៤ គ.ក្រ, ៥៧ គ.ក្រ, ៦០ គ.ក្រ,៦៣.៥ គ.ក្រ, ៦៧ គ.ក្រ, ៧១ គ.ក្រ ។ ផ្នែកនារី មានប្រភេទទម្ងន់៥១ គ.ក្រ, ៥៤ គ.ក្រ, ៥៧ គ.ក្រ, ៦០ គ.ក្រ, ៦៣. ៥ គ.ក្រ ។ ជាមួយនឹងការប្រកាស បើកការប្រកួតនេះ លោកប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏បានធ្វើការណែនាំ នូវខ្លឹមសារមួយចំនួនដូចជា ហាមប្រើប្រាស់សារជាតិញៀន គ្រប់ប្រភេទដូចជា ៖ថ្នាំលើកកម្លាំងជំនួយសិរីរាង្គ បញ្ចុះទឹកនោម ថ្នាំស្លឹក ថ្នាំបំបាត់ការ ឈឺចាប់ និងប្រភេទ ថ្នាំញៀនទាំងឡាយណាបានហាមឃាត់ ។ កីឡាករ-កីឡាការិនី ត្រូវមានប្រភេទទម្ងន់ពិតប្រាកដ (មិនលើស មិនខ្វះ) នូវប្រភេទទម្ងន់ កីឡាករ-កីឡាការិនី នីមួយៗបានដាក់ពាក្យចូលរួមប្រកួត ។

កីឡាករ កីឡាការិនី ដែលបានដាក់ ពាក្យចូលរួមប្រកួត ត្រូវធ្វើការហ្វឹកហាត់ ឲ្យបានត្រឹមត្រូវ ត្រៀមខ្លួនមុនការប្រកួត ក្នុងការប្រកួត និងរហូតចប់ការប្រកួត ។ គ្រប់សមាគម ត្រូវពិនិត្យនូវសមត្ថ ភាព កីឡាករ កីឡាការិនី ដោយធ្វើការជ្រើសរើសឲ្យអស់នូវលទ្ធភាពសមត្ថភាព បច្ចេកទេស កម្រិតខ្ពស់ក្នុង ០១ ប្រភេទទម្ងន់ ០១ នាក់ ដើម្បីតំណាងឲ្យសមាគម ក្រសួង រាជធានី ខេត្ត បានចូលរួមប្រកួតជ្រើសរើស ជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២០ ៕

Most Popular

To Top