ខេត្តកែវ ៖ បើកការប្រកួតកីឡាប៉េតង់ មិត្តភាពជនពិការភាពលើកទី១ ដើម្បីអបអរសាទរខួប៤២ឆ្នាំ ទិវាជ័យជម្នះ ៧មករា ដែលរៀបចំដោយសមាគមប៉េតង់ មិត្តភាពកម្ពុជា ក្រោមការសហការជាមួយ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នៅទីក្រុងជូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី៧ ខែមកា ឆ្នាំ២០២១។
លោកស្រី អ៊ុ ចន្ទ្រា គណៈកម្មការរៀបចំការប្រកួត បាននិយាយថា ការប្រកួតខាងលើនេះ មានប្រតិភូគ្រូបង្វឹក និងកីឡាករ-កីឡាការិនីជនពិការចូលរួមពីក្លិប និងសមាគមកីឡាប៉េតង់៩រាជធានីខេត្តក្រុងនៅទូទំាងប្រទេសកម្ពុជាចំនួន៤៦នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនី ជនពិការ៣៤នាក់ កីឡាការិនីជនពិការ៦នាក់។
លោកស្រីបានបន្តថា ក្លិប និងសមាគមកីឡាប៉េតង់៩រួមមាន ក្លិបប៉េតង់កីឡាស្រុកស្វាយអន្ទរខេត្តព្រៃវែង ក្លិបប៉េតង់ជនពិការភាព ខេត្តបាត់ដំបង ក្លិបប៉េតង់មិត្តភាពកម្ពុជា ខេត្តតាកែវ ក្លិបប៉េតង់មន្ទីរសង្គម អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្វាយរៀង ក្លិបប៉េតង់មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានេះជ័យ ក្លិបប៉េតង់មន្ទីរសង្គម អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រៃវវែង ក្លិបប៉េតង់ជនពិការភាពខេត្តកំពង់ស្ពឺ ក្លិបប៉េតង់ដំរីជាន់ខ្លាខេត្តកំពង់ធំ និងក្លិបប៉េតង់អង្កការជនពិការ រាជធានីភ្នំពេញ៕ដោយ៖លី ភីលីព




