កីឡាករខ្សែប្រយុទ្ធវ័យទើបតែ១៨ឆ្នាំ Kaio Jorge ទើបតែអាចស៊ុតបញ្ចុលទីបាន៣គ្រាប់ ក្នុងការប្រកួតជ័យជំនះ
ទៅលើក្រុម Gremio នឹងជួយឲ្យ Santos ឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa Libertadores ។
ជ័យជំនះនិងការស៊ុតបញ្ចូលទី ដ៏អស្ចារ្យនេះបានធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នានឹកឃើញភ្លាម ដល់គ្រាដែលក្លឹបមានវត្តមានរបស់កីឡាករ Neymar ទាំងដែលកីឡាកររូបនេះត្រូវបានគេមើលឃើញថាមានទំរង់លេង ដូចទៅនឹងវិរៈបុរសល្បីៗដូចជា Pele, Zito និង
Coutinhoផង។
៥គ្រាប់ដែលកីឡាករ Jorge អាចរកបាននៅក្នុងព្រឹត្តិការណ៍ពានរង្វាន់មួយនេះគឺមានចំនួនតិចជាង តែកីឡាករ Fidel Martinez ដែលបច្ចុប្បន្នកំពុងលេងឲ្យ Barcelona SC ប៉ុណ្ណោះហើយបើគាត់អាច រកគ្រាប់បាល់បន្ថែមទៀតនោះមានន័យថាគាត់នឹងអាចបំបែក កំណត់ត្រារបស់ Neymar ដែលធ្លាប់ធ្វើបានកាលពីឆ្នាំ២០១១ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី