កីឡា

ចំណាយពេលអស់៩ឆ្នាំ ទីបំផុតខ្សែប្រយុទ្ធ ប្រេស៊ីលម្នាក់ នឹងចាកចេញពី Chelsea ហើយ

កីឡាករខ្សែប្រយុទ្ធវ័យក្មេងម្នាក់ ដែលកន្លងមក ធ្លាប់ត្រូវបានគេប្រដូច ទៅនឹងវិរៈបុរសរបស់ប្រេស៊ីល Kaka ពេលនេះត្រូវបានគេជឿជាក់ថា នឹងត្រៀមខ្លួន ដើម្បីអាចចាកចេញ
ពីក្លឹបតោខៀវ Chelsea ហើយបន្ទាប់ពីបានចំណាយ ពេលអត់ប្រយោជន៍នៅទីនេះ អស់រយៈពេលជិត៩ឆ្នាំ។

កីឡាករ Lucas Piazon ដែលកន្លងមកបានត្រឹមជាកីឡាករខ្ចីជើង ទៅលេងជាមួយនឹងក្លឹបផ្សេង និងចុងក្រោយបំផុតនោះគឺ Rio Ave បានចំណាយ ពេលជាមួយនឹង Chelsea
ជិត៩ឆ្នាំ ដោយមិនដែលបានបង្ហាញខ្លួនលេង ឲ្យឈុតធំឡើយ ។ ពេលនេះមានក្លឹបដែលមិនបានបញ្ជាក់ឈ្មោះ ចំនួន៣ត្រូវបានគេជឿជាក់ថា ចាប់ផ្តើមចរចាគ្នា ជាមួយនឹងកីឡាកររូបនេះ ។

កុងត្រារបស់ Piazon នឹងត្រូវចប់ក្នុងពេលឆាប់ៗ នេះ ហើយខណៈដែលក្លឹបតោខៀវ បានប្រកាសលក់កីឡាកររូបនេះ ទៅហើយនៅសប្តាហ៍នេះទាំង ដែលជាក់ស្តែងក្លឹប បានទុកកុងត្រា១ឆ្នាំ ទៀតប្រសិនបើកីឡាករវ័យ ២៦ឆ្នាំរូបនេះ ចង់នៅបន្តលេង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top