ភ្នំពេញ ៖ ការប្រកួតកីឡាសីដក់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ បានចាប់ផ្តើមដំណើរការ ការប្រកួតជាផ្លូវការ ហើយនាថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ នៅវិមានពហុកីឡដ្ឋានជាតិ អូឡាំពិក ដែលរៀបចំសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា មានការគាំទ្រថវិកា ដោយក្រសួងអប់រំយុវជន និង កីឡា ។
ការប្រកួតកីឡាសីដក់ ជើងឯកថ្នាក់ជាតិនេះ សហព័ន្ធបានដាល់៣វិញ្ញាសា គឺវិញ្ញាសា ៣នាក់ ទល់ ៣នាក់បុរស, ២នាក់ ទល់ ២នាក់បុរស និងវិញ្ញាសានារី ២នាក់ ទល់ ២នាក់ដែលមានក្លិប និងសមាគមកីឡាសីដក់ ចំនួន៥ចូលរួម គឺសមាគមកីឡាសីដក់ ក្រសួងមហាផ្ទៃ សមាគមកីឡាសីដក់ ក្រសួងការពារជាតិ សមាគមកីឡាសីដក់មជ្ឈមណ្ឌលខ.ភ.ម សមាគមកីឡាសីដក់យុវខេមរា និងសមាគមកីឡាសីដក់ដេអិន ។
សម្រាប់វិញ្ញាសា ៣នាក់ ទល់ ៣នាក់បុរសមាន៥ក្រុម វិញ្ញាសា២នាក់ ទល់ ២នាក់បុរសក៏មាន៥ក្រុមដែរ ចំណែកវិញ្ញាសានារី ២នាក់ ទល់ ២នាក់វិញមានចំនួន៦ ក្រុមដូច្នេះគណៈកម្មការប្រកួត សម្រាប់ចែកចេញជា២ពូល គឺពូល “ក”មានចំនួន៣ក្រុម និងពូល “ខ”មានចំនួន៣ក្រុមដូចគ្នា ៕ដោយ៖លី ភីលីព



